សួស្ដី! ថ្ងៃនេះខ្ញុំសូមសរសេរអត្ថបទគន្លឹះមួយ បង្ហាញពីរបៀបដំឡើងពុម្ពអក្សរ Limon ឲ្យប្រើបានត្រឹមត្រូវ 100%។ ខ្ញុំជឿថាបើទោះជាខ្មែរយើងសព្វថ្ងៃ មានយូនីកូដខ្មែរហើយក៏ដោយ ក៏នៅតែមានអ្នកនិយមប្រើពុម្ពអក្សរ Limon ដែរ ព្រោះមានកម្មវិធីមួយចំនួននៅមានបញ្ហាជាមួយយូនីកូដខ្មែរ ហើយ Limon ប្រើបានស្រួលជាង និងមានរូបរាងស្អាតដែលយូនីកូដខ្មែរមិនទាន់មានសព្វ។ សម្រាប់អ្នករចនា អ្នករោងពុម្ពនៅមិនទាន់ឈប់ប្រើទេ ព្រោះវាងាយស្រួល និងតម្រូវតាមការងាររបស់ពួកគេ សូម្បីតែខ្ញុំក៏ប្រើរាល់ថ្ងៃដែរ មូលហេតុមកពីយូនីកូដខ្មែរដើរមិនទាន់ល្អ ពិបាកក្នុងការសម្រួលអត្ថបទជាដើម។
កាលពីប៉ុន្មានឆ្នាំមុន គឺពេលដែលខ្មែរយើងមិនទាន់មានពុម្ពអក្សរយូនីកូដខ្មែរប្រើប្រាស់ (ពុម្ពអក្សរស្តង់ដារសម្រាប់ជាតិខ្មែរ) ខ្មែរយើងអ្នកច្នៃប្រឌិតបានប្រើវិធីយកពុម្ពអក្សររបស់ "អង់គ្លេសធម្មតា" យកមកកែច្នៃដូរតួអក្សរដាក់ជាខ្មែរវិញ និងតម្រៀបដៃជើងទៅតាមទីតាំងអំណោយផល តែបញ្ហាបានកើតឡើងនោះគឺ ដៃជើងដែលខ្មែរយើងរៀបដាក់ទៅគឺជាន់ជាមួយ shortcut key របស់កម្មវិធីវាយអត្ថបទទាំងនោះដូចជា Ms Word ជាដើម ដែលជាហេតុធ្វើឲ្យវាមិនចេញដៃជើងអស់ទាំងនោះ។ ដូច្នេះខ្មែរអ្នករចនាគាត់ត្រូវចងដៃជើងអក្សរខ្មែរ ដោយពឹងផ្អែកលើឯកសារឈ្មោះថា Normal.dot ដែលជា template បញ្ជាឲ្យកម្មវិធី Word បិទ shortcut key ដែលជាន់ជាមួយដៃជើងពុម្ពអក្សរ Limon និងត្រូវប្ដូរក្ដារចុចទៅជា United State-International ទើបអាចប្រើបានត្រឹមត្រូវដែលការគ្រោងទុក។
បើលោកអ្នកយល់ពីដំណើរការរបស់ពុម្ពអក្សរ Limon ហើយ សូមមើលពីរបៀបដំឡើងដូចខាងក្រោមនេះ ដែលចែកចេញជា 3 ដំណាក់កាល ៖
- ពន្លាបញ្ចប់ពុម្ពអក្សរ Limon ជាមួយកម្មវិធី Winrar (សង្ឃឹមថាកុំព្យូទ័រអ្នកមាន Winrar រួចហើយ)
- Select ពុម្ព Limon ទាំងអស់ ទុកតែឯកសារ Normal.dot រួចចុចកណ្ដុរស្ដាំយកពាក្យថា Install ដើម្បីដំឡើងពុម្ព Limon ទាំងនោះ សូមមើលរូបខាងក្រោម។
៙ ដំឡើង Normal.dot : យើងត្រូវដំឡើងកម្មវិធីការិយាល័យ Microsoft Office ជំនាន់ណាមួយឲ្យហើយមុនសិន សូមបញ្ជាក់ថារបៀបដំឡើង Normal.dot សម្រាប់ជំនាន់ 2007, 2010, 2013 គឺដូចគ្នា ចំនែក Microsoft Office ជំនាន់ 2003 គឺខុសគេ។ ក្នុងគន្លឹះខ្ញុំសូមបង្ហាញក្នុងជំនាន់ 2010 ៖
- ចម្លងឯកសារ Normal.dot ដែលមានក្នុងថតពុម្ព Limon យកទៅ replace (ជំនួស) Normal.dot ដែលមានស្រាប់នៅទីតាំង C:\Program Files\Microsoft Office\Office14\STARTUP ។ សូមមើលរូបខាងក្រោម
- ចូលទៅ Control Panel >> រកមើល Region and Language រួចចុចបើកវា
- ចុចលើតាប Keyboard and Languages >> Change Keyboards... ។ នៅក្នុងរូបភាពខាងក្រោមយើងឃើញថាក្ដារចុច English (United States) ជាប្រភេទ US ដូច្នេះយើងត្រូវប្ដូរឲ្យទៅជា United State-International វិញ ដោយចុចឆ្នុច Add... (សូមមើលរូបខាងក្រោម)
- ចុចលើ English (United States) >> ធីកយក United State-International រួចចុច OK ។
ចំណាំ : បើលោកអ្នកមិនឃើញមានសូមចុចលើពាក្យ Show More... ដើម្បីបង្ហាញប្លង់ក្ដារចុចដែលលាកខ្លួន។
- បន្ទាប់ពីរើសយកក្ដារចុច United State-International បានរួចហើយ យើងត្រូវលុបក្ដារចុចផ្សេងដែលមាននៅក្នុងចង្កោម English (United States) ចេញទុកតែមួយទេ សូមធ្វើឲ្យដូចរូបខាងក្រោម ៖
- ចប់ការប្ដូរប្លង់ក្តារចុច English (United States) ឲ្យទៅជា United State-International ។
ដូច្នេះយើងត្រូវចូលទៅក្នុងកំណត់ Option ក្នុង Microsoft Office ដោយឈរលើតាប File >> Option (សូមមើលរូបខាងក្រោម)
- នោះផ្ទាំង Word Options បានបង្ហាញមក ចុចលើតាប Proofing
- សូមធ្វើការ "ដកធីក" តាមរូបភាពដែលបានបង្ហាញខាងក្រោមនេះ
- រួចចុច OK ដើម្បីទទួលស្គាល់។
- ចូលមកដល់ក្រដាស់ការការងារ ដូរពុម្ពទៅជា Limon ណាមួយ រួចវាយសាកលមើល តើត្រឹមត្រូវឬទេ? ខ្ញុំជឿជាក់ថា បើលោកអ្នកបានធ្វើតាមការណែនាំខាងលើមកនោះ ប្រាកដទទួលបានលទ្ធផល 100%។
កាលពីប៉ុន្មានឆ្នាំមុន គឺពេលដែលខ្មែរយើងមិនទាន់មានពុម្ពអក្សរយូនីកូដខ្មែរប្រើប្រាស់ (ពុម្ពអក្សរស្តង់ដារសម្រាប់ជាតិខ្មែរ) ខ្មែរយើងអ្នកច្នៃប្រឌិតបានប្រើវិធីយកពុម្ពអក្សររបស់ "អង់គ្លេសធម្មតា" យកមកកែច្នៃដូរតួអក្សរដាក់ជាខ្មែរវិញ និងតម្រៀបដៃជើងទៅតាមទីតាំងអំណោយផល តែបញ្ហាបានកើតឡើងនោះគឺ ដៃជើងដែលខ្មែរយើងរៀបដាក់ទៅគឺជាន់ជាមួយ shortcut key របស់កម្មវិធីវាយអត្ថបទទាំងនោះដូចជា Ms Word ជាដើម ដែលជាហេតុធ្វើឲ្យវាមិនចេញដៃជើងអស់ទាំងនោះ។ ដូច្នេះខ្មែរអ្នករចនាគាត់ត្រូវចងដៃជើងអក្សរខ្មែរ ដោយពឹងផ្អែកលើឯកសារឈ្មោះថា Normal.dot ដែលជា template បញ្ជាឲ្យកម្មវិធី Word បិទ shortcut key ដែលជាន់ជាមួយដៃជើងពុម្ពអក្សរ Limon និងត្រូវប្ដូរក្ដារចុចទៅជា United State-International ទើបអាចប្រើបានត្រឹមត្រូវដែលការគ្រោងទុក។
បើលោកអ្នកយល់ពីដំណើរការរបស់ពុម្ពអក្សរ Limon ហើយ សូមមើលពីរបៀបដំឡើងដូចខាងក្រោមនេះ ដែលចែកចេញជា 3 ដំណាក់កាល ៖
- ដំឡើងពុម្ពអក្សរ Limon និង Normal.dot
- ប្ដូរក្ដារចុចទៅជា United State-International
- កំណត់ Option ក្នុង Microsoft Office 2010 កុំឲ្យទាញតួអក្សរពុម្ព Limon
1- ដំឡើងពុម្ពអក្សរ Limon និង Normal.dot ៖
៙ ដំឡើងពុម្ពអក្សរ Limon : ដំបូងលោកអ្នកត្រូវមានពុម្ពអក្សរ Limon និងឯកសារ Normal.dot មួយដែលប្រាកដថាដំណើរការត្រឹមត្រូវ បើមិនទាន់មានទេ អ្នកអាចទាញយកកញ្ចប់ពុម្ពអក្សរ Limon ដែលមាន Normal.dot ជាមួយគ្នាស្រាប់ចុចទីនេះដើម្បីទាញយក។- ពន្លាបញ្ចប់ពុម្ពអក្សរ Limon ជាមួយកម្មវិធី Winrar (សង្ឃឹមថាកុំព្យូទ័រអ្នកមាន Winrar រួចហើយ)
- Select ពុម្ព Limon ទាំងអស់ ទុកតែឯកសារ Normal.dot រួចចុចកណ្ដុរស្ដាំយកពាក្យថា Install ដើម្បីដំឡើងពុម្ព Limon ទាំងនោះ សូមមើលរូបខាងក្រោម។
៙ ដំឡើង Normal.dot : យើងត្រូវដំឡើងកម្មវិធីការិយាល័យ Microsoft Office ជំនាន់ណាមួយឲ្យហើយមុនសិន សូមបញ្ជាក់ថារបៀបដំឡើង Normal.dot សម្រាប់ជំនាន់ 2007, 2010, 2013 គឺដូចគ្នា ចំនែក Microsoft Office ជំនាន់ 2003 គឺខុសគេ។ ក្នុងគន្លឹះខ្ញុំសូមបង្ហាញក្នុងជំនាន់ 2010 ៖
- ចម្លងឯកសារ Normal.dot ដែលមានក្នុងថតពុម្ព Limon យកទៅ replace (ជំនួស) Normal.dot ដែលមានស្រាប់នៅទីតាំង C:\Program Files\Microsoft Office\Office14\STARTUP ។ សូមមើលរូបខាងក្រោម
2- ប្ដូរក្ដារចុចទៅជា United State-International ៖
បន្ទាប់ពីតំឡើងពុម្ពអក្សរ Limon និងឯកសារ Normal.dot រួចហើយ យើងត្រូវប្ដូរក្ដារចុចអង់គ្លេសទៅជាប្រភេទអង់គ្លេស United State-International ទើបអាចវាយពុម្ព Limon បានត្រឹមត្រូវ សូមមើល ៖- ចូលទៅ Control Panel >> រកមើល Region and Language រួចចុចបើកវា
- ចុចលើតាប Keyboard and Languages >> Change Keyboards... ។ នៅក្នុងរូបភាពខាងក្រោមយើងឃើញថាក្ដារចុច English (United States) ជាប្រភេទ US ដូច្នេះយើងត្រូវប្ដូរឲ្យទៅជា United State-International វិញ ដោយចុចឆ្នុច Add... (សូមមើលរូបខាងក្រោម)
- ចុចលើ English (United States) >> ធីកយក United State-International រួចចុច OK ។
ចំណាំ : បើលោកអ្នកមិនឃើញមានសូមចុចលើពាក្យ Show More... ដើម្បីបង្ហាញប្លង់ក្ដារចុចដែលលាកខ្លួន។
- បន្ទាប់ពីរើសយកក្ដារចុច United State-International បានរួចហើយ យើងត្រូវលុបក្ដារចុចផ្សេងដែលមាននៅក្នុងចង្កោម English (United States) ចេញទុកតែមួយទេ សូមធ្វើឲ្យដូចរូបខាងក្រោម ៖
- ចប់ការប្ដូរប្លង់ក្តារចុច English (United States) ឲ្យទៅជា United State-International ។
3- កំណត់ Option ក្នុង Microsoft Office 2010 កុំឲ្យទាញតួអក្សរពុម្ព Limon ៖
ពេលលោកអ្នកបើប្រើកម្មវិធី Microsoft Office 2007, 2010, 2013 វានឹងជាប់មុខងារ Auto Correct ដែលជាមុខងារជំនួននិងកែរដោយស្វ័យប្រវត្តិ ឲ្យការវាយអក្សរអង់គ្លេស ដូចជាជួយដូរអក្សរនៅដើមឃ្លា ទៅជាអក្សរធំដោយស្វ័យប្រវត្តិជាដើម។ ដោយសារមុខងារ Auto Correct នេះហើយធ្វើឲ្យពុម្ព Limon (និងពុម្ព ABC) ដែលយើងវាយដូរតួអក្សរ ឧទាហរណ៍ "ត" ទៅជា "ទ" មូលហេតុមកពីពុម្ព Limon ខ្ចី ពុម្ពអក្សរអង់គ្លេសធ្វើជា template។ តែបើយូនីកូដខ្មែរគឺគ្មានបញ្ហាជាមួយ Auto Correct នេះទេ។ដូច្នេះយើងត្រូវចូលទៅក្នុងកំណត់ Option ក្នុង Microsoft Office ដោយឈរលើតាប File >> Option (សូមមើលរូបខាងក្រោម)

Post a Comment