ការ Copy ឯកសារចេញពីឌីស CD / DVD យកទៅទុកក្នុងកុំព្យូទ័រ គឺងាយស្រួលធម្មតាទេ តែនៅពេលដែល CD / DVD មានបញ្ហាធ្វើអោយយើងពិបាក Copy ដូចជាកំពុងចម្លង ឯកសារភាពយន្ត បានពាក់កណ្ដាល ស្រាប់តែវាមិនអាចចម្លងបន្តទៀតបានដោយបង្ហាញសារថា Error មកពីឌីស CD / DVD វាមានគុណភាពអន់ (ក្លែងក្លាយ) ធ្វើអោយយើងមិនអាច Copy យកទៅទុកបាន មានមួយទៀតឧទាហរណ៍ខ្ញុំបានទិញ CD Font ទុកប្រើប្រាស់ ស្រាប់តែខ្ញុំមិនអាចចម្លង Font ទាំងអស់នោះបានទេ គឺនៅសល់ Font ជាច្រើនដែលខ្ញុំមិនអាចទាន់បាន Copy។ ដូចនេះយើងឃើញថា ឯកសារដែលនៅក្នុង CD / DVD មិនអាច Copy បានទេ ធ្វើអោយយើងត្រូវរកអ្វីមួយមកជំនួយហើយ?????
ខ្ញុំសូមណែនាំកម្មវិធីមួយដែលមានមុខងារជួយស្រោចស្រង់ឯកសារដែលមានផ្ទុកក្នុង CD / DVD អាចអោយយើង Copy យកមកទុកក្នុង Computer បាននោះមានឈ្មោះថា CD Recovery Toolbox ដែលជាកម្មវិធី Free ប្រើមិនគិតលុយ និងមិនកំណត់ពេល។ ដោយវាមានមុខងារងាយស្រួលប្រើការ ដូចនេះអ្នកអាចបន្ត Copy ឯកសារណាដែលមិនអាច copy បានពីមុនមកដោយប្រើកម្មវិធីនេះជាជំនួយ
ចំណាំ៖ ថ្វីបើកម្មវិធី CD Recovery Toolbox អាចជួយ Copy ឯកសារដែលពិបាកៗបានក៏ពិតមែន តែមានពេលខ្លះក៏វាមិនអាចធ្វើបានដែរ នោះមកពីឌីស CD / DVD វាខូចដល់ថ្នាក់មិនអាចជួយ Copy បានទេ។ ដូចនេះសង្ឃឹមថាវាអាចជួយអ្នកបានខ្លះៗដែរចុះ :D។ ចំពោះខ្ញុំវិញ ខ្ញុំបានប្រើកម្មវិធីនេះយូរឆ្នាំមកហើយឃើញថា វាជួយបានល្អដែរ ដូចជាខ្ញុំត្រូវការ Copy ឯកសារ Font ចំរៀង ដែលពិបាក Copy តាមបែបធម្មតា ពេកខ្លះវាជួយបាន ហើយមានពេកខ្លះទៀតវាជួយមិនបាន ប្រហែលជា CD / DVD នោះមានខូចខ្លាំងពេកហើយបានជាមួយស្រោចស្រង់មិនបាន។
សរុបមកកម្មវិធី CD Recovery Toolbox វាអាចជួយបានតែឯកសារណាដែលពិបាក Copy ហើយក៏មិនអាចជួយបាននៅពេលវាប៉ះជាមួយ CD / DVD ដែរខូចទៅហើយនោះទេ។
សូមមើលររៀបប្រើកម្មវិធី CD Recovery Toolbox ខ្លះ៖
- ត្រូវទាញយកកម្មវិធី CD Recovery Toolbox រួចតម្លើងកម្មវីធី
- ដាក់ CD ឬ DVD ដែលអ្នកមិនអាច Copy បានសម្រេចពីមុនមក
- ចាប់បើកកម្មវិធី CD Recovery Toolbox ចុចលើ Drive របស់ឌីសដែលអ្នកចង់ Recovery រួចចុច Next (សូមមើលរូបខាងក្រោម)
- រើសទីតាំងទុកឯកសារជាមុនសិន ឧទាហរណ៍យើងនឹងទុកឯកសារដែលកម្មវិធីស្រោចស្រង់បាននៅក្នុងទីតាំង D:\ រួចចុច Save (សូមមើលរូបខាងក្រោម)
- ចុច ធីច លើពីមុនឯកសារណាដែលអ្នកចង់ Copy រួចចុច Save (សូមមើលរូបខាងក្រោម)
- នោះអ្នកនឹងបានឃើញដំណើរការ ស្រោចស្រង់ឯកសារ (Recovery) បន្ទាប់ពីស្រោចស្រង់រួចហើយអ្នកអាចចូលទៅមើលឯកសារនោះបានហើយ។
ចំណាំ៖
- ឯកសារដែលអ្នកបាន ស្រោចស្រង់មិនប្រាកដថានៅសភាពដើមនោះទេ អាចមានបញ្ហាបាត់ទ្រង់ទ្រាយខ្លះៗដែរ
- មិនប្រាកដថាឯកសារអាចស្រោចស្រង់បាននោះទេ ដោយសារ ឌីសមានបញ្ហាខ្លាំងពេក ដោយនៅពេលកំពុង Recovery កម្មវិធីគាំងមិនដំណើររយះពេលយូរ ដូចនេះបញ្ជាក់ថា CD / DVD មិនអាចស្រោចស្រង់បានទេ
នៅពេលដែលមានបញ្ហាមិនអាចចម្លងឯកសារដាក់ចូលក្នុងកុំព្យូទ័របាន
សូមសាកប្រើកម្មវិធី CD Recovery Toolbox នេះចុះ
Post a Comment