Latest Movie :

Apple ស្នើសុំ​ប៉ាតង់​មុខងារ Trackpad នៅ​លើ​ប៊ូតុង Home និង​បន្ថែម​​​ញាណ​អេក្រង់​ឲ្យស្គាល់ប្រភេទ​​ម្រាមដៃ


   មុខងារ​ដែល​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់ iPhone 5S គឺ ប៊ូតុង Home ដែល​អាច​ស្កេន​ក្រយៅដៃ សម្រាប់​ដោះ​សោ​អេក្រង់ និង​បញ្ជាក់ ការ​ទិញ​កម្មវិធី ឬ​អីវ៉ាន់​ក្នុង​ហ្គេម។ តែ​មើល​ទៅ Apple មិន​បញ្ឈប់​ត្រឹម​នេះ​ទេ ព្រោះ​បើ​តាម​សំណើ​សុំ​ប៉ាតង់​ថ្មីៗ​នេះ បាន​បង្ហាញ​ថា​ក្រុមហ៊ុន Apple ចង់​បន្ថែម​មុខងារ Trackpad (ដូច Trackpad នៅ​លើ​កុំព្យូទ័រ​យួរ​ដៃ​ដែរ និង​ទូរស័ព្ទ​ឆ្លាតវៃ Blackberry) នៅ​លើ​ប៊ូតុង Home ដែល​អាច អោយ​អ្នកប្រើប្រាស់​រំកិល ឬ​បញ្ជា​ទូរស័ព្ទ​ដោយ​គ្រាន់តែ​គ្រវាស ឬ​អូស​ម្រាមដៃ​នៅ​លើ​ប៊ូតុង Home ហើយ​នេះ គឺជា​មុខងារ​ដែល​ពេញ​និយម​នៅ​លើ​ទូរស័ព្ទ Blackberry។
   ក្រៅពី​ប៉ាតង់ Trackpad នេះ Apple ក៏​បាន​ស្នើសុំ​ប៉ាតង់​ថ្មី​មួយ​ដែរ ដែល​ទាក់ទង​នឹង​ការ​ប្រែក្លាយ អេក្រង់ Touch Screen ទាំងមូល​ជា sensor (ញាណ) ម្រាមដៃ។ ប៉ាតង់​ក្រោយនេះ​អាច​អោយ​ប្រព័ន្ធ​ប្រតិបត្តិការ ដឹង​ថា​តើ លោកអ្នក​យក​ម្រាមដៃ​មួយ​ណា​ចុច​ប៉ះ​លើ​អេក្រង់ ហើយ​ប្រព័ន្ធ​អាច​នឹង​តបស្នង​មកវិញ អាស្រ័យ​លើ​ម្រាមដៃ ដែល​ចុច​នោះ។ ផលប្រយោជន៍​នៃ​ប៉ាតង់​នេះ គឺ​មាន​ច្រើន​ដូចជា គេ​អាច​បើក​ប្រើ​កម្មវិធី អាស្រ័យ​លើ​ម្រាមដៃ ដែល​ប៉ះ​លើ​អេក្រង់ ដូចជា​យក​ចង្អុលដៃ ប៉ះ​លើ​អេក្រង់ អោយ​យូរ ដើម្បី​បើក​ប្រើ​កម្មវិធី​ផែនទី ឬ​ប្រើ​ម្រាមដៃ​មេ និង​កូនដៃ ច្បិច​ចូល​គ្នា ដើម្បី​បើក​មើល​សារ​ជាដើម៕ 
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. អាឆៅម៉ុងតឺ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger