Latest Movie :

បន្ថែម​សុវត្ថិភាព​គណនី Google ដោយ​ប្រើ​លេង​ទូរស័ព្ទ​ (2-Step Verification)


  កាលពី​ប៉ុន្មាន​ខែ​មុន គណនី Email របស់​ Yahoo បាន​ត្រូវ​រង​ការ​វាង​ប្រហារ ​ដែល​ធ្វើ​អោយ​អ្នក​ប្រើ​ភ័យ​ព្រួយ​ជាមួយ​ព័ត៌មាន​សំខាន់ៗ​របស់​ពួក​គេ​ដែល​ទុក​ក្នុង​នោះ។  ការ​លួច​លេខ​គណនី Email ពី​សំណាក់​ Hacker គឺ​ជា​​ប្រធាន​បទ​ថ្មី​រហូត ព្រោះ​ឮ​ដំណឹង​មិន​ចេះ​ស្ងាត់ មនុស្ស​គ្រប់​គ្នា​បាន​លើក​ជា​សំនួរ​ដួចៗ​គ្នា​ថា តើ​ខ្ញុំ​អាច​រក្សា​លេខ​សម្ងាត់​ និង​មិន​អោយ​គេ​លួច​ប្រើ​យ៉ាង​ម៉េច? ខាងក្រោម​នេះ​គឺ​ជា​គន្លឹះ​បន្ថែម​សុវត្ថិភាព​​ធ្វើ​អោយ​គណនី Google របស់​លោក​អ្នក​​ស្ងប់​ចិត្ត​ មិន​សូវ​ភ័យ​រឿង​គេ​​លួច​​​លេខ​សម្ងាត់​របស់​លោក​អ្នក​យក​ទៅ​ប្រើ​​ប្រាស់​បាន​ ដោយ​តំរូវ​អោយ​មាន​ទូរស័ព្ទ​ជាមួយ​លេខ​ដែល​អ្នក​បាន​កំណត់។

តើ​ការពារ​លេខ​សម្ងាត់​គណនី Google របស់​លោក​អ្នក​ដូចម្ដេច?


ស្រទាប់​ទី​​មួយ៖ ការពារ​ដោយ​ការ​ដាក់​លេខ​សម្ងាត់​រឹងមាំ៖
  • ប្រើ​សញ្ញា និង ​តួអក្សរ​ផ្សេងៗ​លាយ​ជាមួយ​គ្នា។
  • ត្រូវ​ប្រើ​លេខ​សម្ងាត់​វែងៗ​តាម​ដែរ​អ្នក​អាច​ចំណាំ​បាន។
  • មិន​ត្រូវ​ទុក​ចិត្ត​កុំព្យូទ័រ​អ្នក​ដទៃ ព្រោះ​អាច​មាន​កម្មវិធី​លួច។
  • កុំ Save លេខ​សម្ងាត់​ជាមួយ​ Bowser ត្រូវ​ប្រើ​ខួរក្បាល​ដើម្បី​ចំណាំ​វិញ​ល្អ​ជាង។

ស្រទាប់​ទី​ពីរ៖ ប្រើ​​លេខ​ទូរស័ព្ទ​របស់​អ្នក​ដើម្បី Log In
2-Step Verification : គឺ​ជា​ការ​ដាក់​រនាំង​ការពារ​​​អោយ​គណនី Google ដោយ​តម្រូវ​អោយ​​ផ្ញើ​សារ​ជា​លេខ​កូដ​ចំនួន 6 ខ្ទង់ ដើម្បី​យក​លេខ​កូដ​នោះ​ធ្វើ​ជា​លេខ​សំងាត់​ទី 2 ដើម្បី​អាច​ចូល​ទៅ​ប្រើ​ប្រាស់​គណនី Google បាន ដូច្នេះ​បើ​ទោះ​ជា​មាន​គេ​ដឹង​លេខ​សម្ងាត់​ Google របស់​លោក​អ្នក​ក៏​ដោយ​ ក៏​គេ​មិន​អាច​ចូល​ប្រើប្រាស់​បាន​ដែរ ព្រោះ​គេ​គ្មាន​​លេខ​ទូរស័ព្ទ​ដែល​អ្នក​បាន​ភ្ជាប់​ជាមួយ Google។ :D

តម្រូវ​ការ : 
- ទូរស័ព្ទ​ : ត្រូវ​ប្រាកដ​ថា​លេខ​ទូរស័ព្ទ​ដែល​អ្នក​បម្រុង​នឹង​ប្រើ​ជាមួយ​គណនី Google គឺ​ជា​លេខ​ដែល​លោកអ្នក​បាន​ចុះបញ្ជី​ប្រើប្រាស់​ត្រឹម​ត្រូវ​ជាមួយ​ក្រុមហ៊ុន​ទូរស័ព្ទ​។

របៀប​​កំណត់ 2-Step Verification :
- កត់ត្រា​ចូល (LogIn) គណនី Google របស់​លោក​អ្នក​អោយ​រួច​រាល់
- ចូល​ទៅ​តំណ​នេះ http://www.google.com/accounts/SmsAuthConfig
- តែ​ខ្ញុំ​សូម​អោយ​លោក​អ្នក​ចូល​តាម​នេះ​វិញ​ដើម្បី​យល់​ទាំងអស់​គ្នា google.com
- ដាក់​ Email និង លេខ​សម្ងាត់ របស់​អ្នក រួច​ចុច​ប៊ូតុង Sign in (មើល​រូប​ខាង​ក្រោម)

- ចុច​លើ Account setting

- ចូល​ដល់​ផ្ទាំង​កំណត់​គណនី Google សូម​ចុច​លើ Security


- ពេល​នោះ​អ្នក​នឹង​ឃើញ​ថា 2-Step Verification របស់​លោក​អ្នក​មិន​ទាន់​បើក​នៅ​ឡើយ​ទេ សូម​ចុច​ប៊ូតុង Edit

- អ្នក​ប្រហែល​ជា​ត្រូវ​វាយ​លេខ​សម្ងាត់​ម្ដង​ទៀត​បើ​សិន​ជួប​ផ្ទាំង​ខាង​ក្រោម​នេះ

- ចូល​ដល់​ក្លោង​ទ្វារ 2-Step Verification សូម​ចុច Start setup (សូម​មើល​រូប​ខាង​ក្រោម)

ចំណុច​ទី1 : ចូល​ដល់​ផ្ទាំង Set your phone សូម​ដាក់​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក
- ចុច​រើស​យក Text message (SMS) ដើម្បី​អោយ​ Google ផ្ញើ​លេខ​តាម​សារ​ជា​អក្សរ។

ចំណុច​ទី2 : ពេល​នោះ​អ្នក​នឹង​បាន​ទទួល​សារ​ដែរ​ផ្ញើ​មក​ដោយ Google បើក​មើល​សារ​ក្នុង​ទូរស័ព្ទ​របស់​អ្នក រួច​វា​លេខ​ 6 ខ្ទង់ ចូល (សូម​មើល​រូប​ខាង​ក្រោម)

ចំណុច​ទី3 : បើ​អ្នក​ចុច​ធីក​លើ Trust this computer មាន​ន័យ​ថា កុំព្យូទ័រ​ដែល​អ្នក​កំពុង​កំណត់​នេះ មិន​ទាមទារ​អោយ​មាន 2-Step Verification ក្នុង​រយៈ​ពេល 30 ថ្ងៃ។ បើ​ហួស 30 ថ្ងៃ Google នឹង​​​ផ្ញើ​សារ​មក​កាន់​អ្នក​នៅ​ពេល Log In ម្តងៗ (បើ​ជា​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់​អ្នក​ ខ្ញុំ​ថា​គួរ​តែ​ចុច​ធីក)

ចំណុច​ទី4 : ចុច​ប៊ូតុង Confirm ដើម្បី​បញ្ចប់។

- ដំណើរ​ការ​កំណត់ 2-Step Verification ត្រូវ​បាន​បញ្ចប់​រួចរាល់​អស់ តែ​លោក​អ្នក​អាច​យល់ដឹង​បន្ថែម​ទៀត សូម​មើល​ខាង​ក្រោម៖

- ត្រង់​ពាក្យ Add a phone number : អ្នក​អាច​ដាក់​បន្ថែម​លេខ​ទូរ​ស័ព្ទ​របស់​អ្នក​ផ្សេង​ទៀត ឬ លេខ​ទូរស័ព្ទ​អ្នក​ណា​មួយ​ដែល​អ្នក​ទុក​ចិត្ត បង្ការ​ក្រែងលោ​លេខ​ទូរស័ព្ទ​ដែល​អ្នក​បាន​កំណត់​ពី​មុន​មក​ បាន​បាត់ ឬ មាន​គេ​លួច "ស៊ីម​កាត" ។

- ត្រង់​ពាក្យ Show backup codes : សម្រាប់​អោយ​ចុច​យក Code សម្ងាត់​ទុក​ប្រើ​នៅ​ពេល​ណា​ដែល​មិន​អាច​ប្រើ​ជាមួយ​ទូរស័ព្ទ​បាន ឧទាហរណ៍​លោក​អ្នក​ទៅ​កបរទេស ដូច​នេះ​អ្នក​មិន​អាច​ប្រើ​លេខ​ទូរស័ព្ទ​ដែល​បាន​កំណត់​ជាមួយ Google បាន​ទេ ដូច​នេះ​លោក​អ្នក​ត្រូវ​ប្រើ លេច​សម្ងាត់​នេះ សូម​មើល​គំរូ​ខាង​ក្រោម​នេះ

- Print : បញ្ចេញ​​តាម​ម៉ាស៊ីន​បោះពុម្ព។
- Save to text file : រក្សា​ទុក​ជា​ឯកសារ​ក្នុង​កុំព្យូទ័រ។
- Generate new codes : ដូរ​យក​លេខ​ផ្សេង​វិញ។

*****សង្ឃឹម​ថា​អ្នក​ទាំងអស់​ដែល​កំពុង​ប្រើ​គណនី Google បាន​អនុវត្តន៍​គន្លឹះ​មួយ​នេះ៕
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. អាឆៅម៉ុងតឺ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger