Latest Movie :

 រៀន​​បង្កប់ Google Web Fonts នៅ​ក្នុង​​ប្លកករ


   ដោយ​សារ​មើល​ឃើញ​ពី​តម្រូវ​ការ​របស់​បង​ប្អូន​ខ្មែរ ដែល​ជា​ម្ចាស់​ប្លក​ទាំង​ឡាយ​មាន​ចម្ងល់​ទៅ​លើ​ការ​ប្រើ​ប្រាស់​ពុម្ព​ អក្សរ​ខ្មែរ​ជា​ម៉ូត​ផ្សេងៗ​ តែ​មិន​ទាន់​ចេះ​ដាក់។ ជា​ដំបូងខ្ញុំ​សូមណែ​នាំ​



លោក​អ្នក​ឲ្យ​ស្គាល់​សិន​ថា តើ​យើង​ដាក់​ Google Web Fonts នេះ​ក្នុង​គោល​បំណង​អ្វី? ការ​ដាក់​ Google Web Fonts នេះ​គឺ​យើង​ចង់​ឲ្យ​ប្លក​របស់​យើង​បង្ហាញ​ជា​ម៉ូត​អក្សរ​ផ្សេងៗ​ដែល​មាន​នៅ ​ក្នុង​ Google Web Fonts (មាន​ប្រហែល​ម្ភៃ​ម៉ូត) ដែល​យើង​អាច​ដាក់​បាន​តាម​តម្រូវ​ការ។ ជា​ពិសេស​ការ​ដាក់ Google Web Fonts អាច​ធ្វើ​ឲ្យ​អ្នក​ទស្ស​នា​មាន​ការ​ចាប់​អារម្មណ៍ គឺ​ស្អាត ហើយទោះ​បី​ជា​កុំព្យូទ័រ​របស់​គេ​គ្មាន​ពុម្ព​អក្សរ​ប្រភេទ​នោះ​ក៏​ដោយ​ ក៏​គេ​អាច​មើល​ម៉ូត​អក្សរ​នោះ​បាន​ដែរ។ ​លោក​អ្នក​មិន​ត្រឹម​តែ​អាច​ដាក់​បាន​តែ​មួយ​ប្រភេទ​ក្នុង​ប្លក​មួយ​នោះ​ទេ គឺ​អាច​ដាក់​បាន​គ្រប់​ទាំង​អស់ តែ​ចាំ​ខ្ញុំ​បង្ហាញ​នៅ​អត្ថ​បទ​ក្រោយ​ទៀត។ ឥឡូវ​​នេះ​ខ្ញុំ​សូម​​បង្ហាញ​ជូន​ជា​ឧទាហរណ៍​ជាក់​ស្ដែង​តែ​ម្តង​ ព្រោះ​ថា​បើ​និយាយ​សើរៗ ច្បាស់​ជា​មិន​យល់​ទេ។ ដូច​នេះ​សូម​លោក​អ្នក​អនុវត្ត​ជាក់​ស្តែង​ជា​មួយ​ខ្ញុំ​​តែ​ម្តង​ទៅ ៖


៙ ជំហាន​ទី១ (ការ​យក​កូដ​ចេញ​ពី Google Web Font) ៖
- ចំណុច​ផ្តើម​សូម​ចូល​ទៅ​កាន់​គេហទំព័រ Google Web Fonts
- ជ្រើស​រើស​ភា​សា​នៅ​ត្រង់ Latin >> Khmer (មើល​រូប​ភាព)
 - ឥឡូវ​នេះ​ខ្ញុំ​សូម​ជ្រើស​រើស​យក​ពុម្ព​អក្សរ​មួយ​ដែល​មាន​ឈ្មោះ​ថា Preahvihear ទៅ​ដាក់​ក្នុង​មីនុយ។
- យើង​ត្រូវ​ចុច​ពាក្យ​ថា "Add to Collection" (មើល​រូប)
 - បន្ទាប់​មក​សូម​ចុច​ពាក្យ​ "Use"
 - រមូរ​ចុះ​ក្រោម​ដើម្បី​យក​កូដ​នៅ​ត្រង់ "3. Add this code to your website:"
- ចម្លង​កូដ​នៅ​ក្នុង​ប្រអប់​​នោះ​ទាំង​អស់ (សូម​មើល)

៙ ដល់​ពេល​ត្រូវ​បិទ​ភ្ជាប់​ក្នុង​ប្លក់​របស់​អ្នក​វិញ​ម្តង​ហើយ ៖

- Login ចូល​គណនី​ Blogger >> Template >> Edit Template
- ស្វែង​រក​កូដ​ដែល​មាន​ឈ្មោះ​ថា <head> ហើយ​បិទ​ភ្ជាប់​កូដ​ដែល​អ្នក​បាន​ចម្លង​ពី Google Web Fonts អំបាញ់​មិញ​នេះ​នៅ​ពី​ខាង​ក្រោម​កូដ <head> (មើល​រូប​ដើម្បី​ងាយ​យល់)
*** នៅ​ពេល​បិទ​ភ្ជាប់​កូដ​សូម​កុំ​ភ្លេច​សរសេរ​សញ្ញា / នេះ​ថែម​ នៅ​ជិត​ចុង​ក្រោយ ៖
>> សូម​មើល :
៙ កូដ​ទាំង​ស្រុង ៖

<link href='http://fonts.googleapis.com/css?family=Preahvihear' rel='stylesheet' type='text/css'>

៙ កូដ​ដែល​សរសេរ​ថែម ៖
<link href='http://fonts.googleapis.com/css?family=Preahvihear' rel='stylesheet' type='text/css'/>

- ចូល​ទៅ​កាន់ Google Web fonts វិញ។ សូម​រមូរ​ចុះ​ក្រោម​ទៀត​នោះ​លោក​អ្នក​នឹង​ឃើញ​នៅ​ត្រង់ "4. Integrate the fonts into your CSS:"
- សូម​ចម្លង​កូដ​នោះ​ទៀត​ ដើម្បី​យក​ទៅ​ដាក់​ក្នុង​ Template ប្លក់​យើង​ទៀត។
- រក​មើល​ស្លាក <b:skin>...</b:skin> ដោយ​ចុច​លើ​សញ្ញា​ព្រួញ​ពណ៌ខ្មៅ​ដែល​នៅ​ពី​​មុខ​វា

- សូម​រក​កូដ ៖
/* Tabs
----------------------------------------------- */ 

- សូម​មើល​កូដ​ទាំង​ឡាយ​ដែល​ឋិត​នៅ​ក្រោម​កូដ ៖
 /* Tabs
----------------------------------------------- */

- បិទ​ភ្ជាប់​កូដ​ដែល​បាន​ចម្លង​មិញ​នេះ​នៅ​បន្ត​ពី​កូដ​ដើម​ផស់​គេ (មើល​រូប​បាន​យល់)
 - ធ្វើ​រួច​រាល់​សូម Save Template របស់​អ្នក​ ហើយ View វា​មើល​នោះ​នឹង​ឃើញ​លទ្ធផល :)
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. អាឆៅម៉ុងតឺ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger