Latest Movie :

ចេះប្រើ Windows key shortcuts ណាខ្លះ? Trackback







ផ្សាយ​ក្នុង​ផ្នែក​ គន្លឹះខ្លីៗ ដោយ chhun.hour កាលពី 244 days ago 9 Comment(s)

ប្រហែល​ជា​ប្រិយមិត្ត​មួយ​ចំនួន​បាន​ដឹងពី ​របៀប​ប្រើប្រាស់ shortcut key Window រួច​មក​ហើយ។ ប្រិយមិត្ត​​មួយ​ចំនួន​ទៀត​ នៅ​ពុំ​ទាន់​បាន​ដឹង និង​ចងចាំ​បាន​ស្ទាត់​នៅ​ឡើយ​ទេ។ ដូច្នេះ​ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី shortcut ចាំបាច់​មួយ​ចំនួន​ដែល​ប្រើ​ជា​មួយ Windows key (WINKEY)។


+ WinKey  shortcuts ខាងក្រោមនេះអាចប្រើបានគ្រប់ Version ទំាងអស់របស់ Window៖
Shortcut Key មុខងារ
WINKEY + F1 បើកផ្ទាំង Help និង Support របស់ Windows
WINKEY + Pause / Break បើកផ្ទាំង Property របស់ windows
WINKEY + D បង្ហាញផ្ទាំង Desktop
WINKEY + E បើកផ្ទាំង Microsoft Windows Explorer
WINKEY + F បើកផ្ទំាង Search Find
WINKEY + Ctrl + F បើកផ្ទាំងស្វែងរកកុំព្យូទ័រ
WINKEY + L ចាក់សោរកុំព្យូទ័រនិងផ្លាស់ប្តូរគណនី
WINKEY + M Minimize ផ្ទាំង Window ទំាងអស់
WINKEY + Shift + M ធ្វើអោយមកសភាពដើមវិញបន្ទាប់ពីប្រើ WINKEY + M
WINKEY + R បើក Run
WINKEY + U បើកផ្ទំាង Utility Manager
+ Winkey shortcut ខាងក្រោមនេះអាចប្រើបានតែជាមួយWindows 7 និង​ Windows 8 តែប៉ុណ្ណោះ
WINKEY + 1->9 បើកកម្មវិធីដែលនៅលើTaskbarរៀងគ្នា
WINKEY + (សញ្ញា (+) (-) ) បើកផ្ទំាងWindow Magnifier ដើម្បីធ្វើការពង្រីកឬពង្រួមផ្ទៃ
WINKEY + Home Minimize ផ្ទាំងWindowទំាងអស់ លើកលែងតែផ្ទាំង ដែលកំពុងដំណើរការ
WINKEY + P ផ្លាស់ប្តូរការបង្ហាញរវាងMonitor និង Projector ឬ កំណត់ការ​បង្ហាញរបស់ឧបករណ៏បង្ហាញទី2
WINKEY + T កំណត់Focusទៅលើកម្មវិធីនៅលើTaskbar
WINKEY + Left Arrow ពង្រួមផ្ទាំងWindowអោយនៅសល់50% រួចបង្ហាញវានៅខាងឆ្វេង
WINKEY + Right Arrow ពង្រួ​មផ្ទាំងWindowអោយនៅសល់50% រួចបង្ហាញវានៅខាងស្តាំ
WINKEY + Up Arrow: ពង្រីកផ្ទាំងWindowអោយមក100%វិញ
WINKEY + Down Arrow ពង្រួមផ្ទាំងWindowអោយនៅសល់ទំហំដែលយកបានពង្រួម
តើ​ប្រិយមិត្ត​ធ្លាប់​បាន​ប្រើប្រាស់ shortcut ណា​ខ្លះ​ញឹកញាប់​ជាង​គេ? តើ​ស្គាល់ shortcut ណា​ទៀត​ឬ​ទេ? ប្រិយមិត្ត​អាច​ចែក​រំលែក​តាម​ប្រអប់ comment ខាង​ក្រោម​បាន។
មើលគន្លឹះខ្លីៗ​ជា​ច្រើន​ទៀត សូម​ចុចត្រង់នេះ
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. អាឆៅម៉ុងតឺ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger